ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីដង្ហែ អង្គកឋិនទានរស្មីសាមគ្គី ចូលមកកាន់វត្តគិរីនិធិវណ្ណារាម (ហៅវត្តសំរ៉ង)



រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ០៥ រោច ខែអស្សុជ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំក្រសួងជាច្រើនរូប ព្រមទាំងមន្រ្តីរាជការទាំងអស់ បានជួបជុំពុទ្ធបរិស័ទ្ធជិតឆ្ងាយ ប្រារព្ធពិធីសែនក្រុងពាលី នមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និមន្តធម្មកថិក សម្តែងធម៌ទេសនា ដើម្បីដង្ហែអង្គកឋិនទានរស្មីសាមគ្គីទៅវត្តគិរីនិធិវណ្ណារាម (ហៅវត្តសំរ៉ង) ដែលមានទីតាំងស្ថិតនៅភូមិសំរ៉ង ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃទី២២ ខែឆ្នាំដដែល ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១