សិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពី លក្ខន្តិកៈដោយឡែកសម្រាប់គ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោម នៅខេត្តសៀមរាប


ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាខេត្តសៀមរាប មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពី លក្ខន្តិកៈដោយឡែកសម្រាប់គ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការ តំណាងឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដោយមានសិក្ខាកាមចូលរួមប្រមាណ ១៥០ នាក់ ក្រោមកិច្ចសហការ និងសម្របសម្រួលដោយ មន្ទីរមុខងារសាធារណៈខេត្តសៀមរាប និងរដ្ឋបាលខេត្តសៀមរាប ។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយពីខ្លឹមសារសំខាន់ៗនៃព្រះរាជក្រឹត្យមួយចំនួន ជូនអង្គសិក្ខាសាលាបានយល់ដឹង និងទុកជាបទពិសោធន៍សម្រាប់អនុវត្តឱ្យមានប្រសិទ្ធភាពព្រះរាជក្រឹត្យនេះ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នាពេលខាងមុខ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១