សិក្ខា​សាលា​​ផ្សព្វ​ផ្សាយ​ថ្នាក់​តំបន់ ព្រះ​រាជ​ក្រឹត្យ​ស្តីពី​លក្ខ​ន្តិកៈ​​ដោយឡែក​សម្រាប់​បុគ្គ​លិក​រដ្ឋ​​បាលថ្នាក់​ក្រោម​ជាតិ នៅ​ខេត្ត​ព្រះ​សី​ហនុ​


ខេត្តព្រះសីហនុ៖ នា​ថ្ងៃ​ទី​២៥ ខែ​សី​ហា ឆ្នាំ​២​០១៦ ក្រសួ​ង​មុខ​ងារ​​សាធារ​ណៈ បាន​រៀ​​បចំសិក្ខា​សា​លាផ្ស​ព្វ​ផ្សាយថ្នា​ក់តំ​​បន់ ព្រះរាជ​ក្រឹត្យ​ស្តីពី​លក្ខ​ន្តិកៈដោ​យឡែ​កស​​ម្រាប់បុគ្គ​លិក​រដ្ឋបា​ល​ថ្នាក់​​ក្រោមជាតិ ក្រោ​មអ​ធិ​បតី​ភាព ឯកឧ​ត្តម​កិត្តិ​​ប​ណ្ឌិត ពេជ្រ ប៊ុន​ធិន រដ្ឋ​មន្ត្រី​ក្រសួ​ងមុខ​ងារធា​រណៈ និង​ជាប្រ​ធាន​អនុ​​គណៈកម្មា​ធិកា​របុ​គ្គ​លិក​រដ្ឋ​បា​លថ្នាក់​ក្រោ​មជា​តិ​នៃគ​ណៈ​កម្មា​​ធិការ​ជាតិស​ម្រាប់​ការអ​ភិវឌ្ឍ​តាមបែ​បប្រ​ជាធិប​តេយ្យនៅ​ថ្នា​ក់ក្រោ​មជា​តិ ដោ​យមាន​ការ​ចូលរួម​ពីថ្នាក់​ដឹកនាំ​​ និងមន្ត្រីរា​​ជការខេ​ត្តព្រះ​សី​ហនុ ខេត្តកំ​ពត ខេត្ត​កោះកុង ខេត្ត​កែប ខេត្ត​កំពង់ស្ពឺ និងខេ​ត្តតា​កែវ ព្រម​ទាំង​មាន​ការ​ចូលរួ​មពីក​ងក​ម្លាំង​ប្រដា​ប់អា​វុធទាំង​បី និងមន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្តព្រះសីហនុ ប្រមាណជា២០០នាក់។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាបើកអង្គសិក្ខាសាលា ដោយបានគូសបញ្ជាក់ពីក្របខណ្ឌគតិយុត្តក្នុងការរៀបចំព្រះរាជក្រឹត្យ ខ្លឹមសាររួមនៃ​ព្រះរាជ​ក្រឹត្យ​​ គោ​លបំណង គោ​​លដៅ និងវិសា​លភា​ពនៃព្រះ​​រាជក្រឹ​ត្យ និងខ្លឹ​មសារសំ​ខាន់ៗ​នៃព្រះ​រាជ​ក្រឹត្យមួ​យចំនួន ជូន​​អង្គសិក្ខាសាលាបាន​យល់​​ដឹង និងទុកជា​បទពិសោធន៍សម្រាប់អនុវត្តព្រះរាជក្រឹត្យនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមឡើងវិញពីភារកិច្ចសំខាន់មួយរបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នោះគឺការដំឡើងថ្នា​ក់ ឋានន្តរស័ក្តិរបស់មន្ត្រីរាជការស៊ីវិល ដើម្បីឱ្យពួកគាត់ទទួលបានសិទ្ធិ និងផលប្រយោជន៍ពេញលេញ ពីការខិតខំបំពេញការងាររបស់ខ្លួន។


© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១