ពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសពង្រឹងសមត្ថភាពដល់មន្រ្តីរាជការក្របខណ្ឌថ្មី

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០១៦ នៅភោជនីយដា្ឋនទន្លេបាសាក់២ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសពង្រឹងសមត្ថភាពដល់មន្រ្តីរាជការក្របខណ្ឌថ្មីចំនួន ៤៨ នាក់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងមុខងារសាធារណៈ។នៅក្នុងឱកាសនោះ ឯកឧត្តមកិត្តិបណ្ឌិត
ពេជ្រ ប៊ុនធិន បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់មន្ត្រីទើបតែប្រឡងជាប់ក្របខណ្ឌថ្មីនៃក្រសួងមុខងារសាធារណៈឲ្យពង្រឹងសមត្ថភាពខ្លួន ជាពិសេសត្រូវខិតខំរៀនសូត្រ និងសិក្សាស្វែងយល់ពីតួនាទីរបស់អង្គភាពនីមួយៗ របស់អង្គភាពក្រោមឱវាទក្រសួង ហើយត្រូវរៀបចំខ្លួនជា
ស្រេចដើម្បីចូលរួមចំណែកឈានទៅសម្រេចចក្ខុវិស័យនិងបេសកកម្មរបស់ក្រសួង ។

ឯកសារយោង៖


សុន្ទរកថាបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសពង្រឹងសមត្ថភាពដល់មន្រ្តីរាជការក្របខណ្ឌថ្មីដោយ ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១