ក្រុមការងារអន្តរក្រសួងចុះសិក្សាអំពីសមត្ថភាពអង្គភាពធនធានមនុស្សនៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ


ខេត្តកំពង់ធំ៖ ក្នុងនាមឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី​ក្រសួង​មុខ​ងារ​សាធា​រណៈ​ ​ឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារដើម្បីសិក្សាអំពីសមត្ថភាពអង្គភាពធនធានមនុស្សនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានដឹកនាំក្រុមការងារអន្តរក្រសួងដែលរួមមាន ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និង កីឡា ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលេខាធិការដ្ឋានគ.ជ.អ.ប។ ក្រុមការងារអន្តរក្រសួងនេះបានចុះប្រមូលព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តមុខងារ គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សនៅថ្នាក់ក្រោមជាតិរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ក្នុងខេត្តកំពង់ធំនេះ ក្នុងគោលបំណងសិក្សាពីស្ថានភាព និងការអនុវត្តជាក់ស្តែងលើមុខងារ រចនាសម្ព័ន្ធ និងនីតិវិធីនៃការបំពេញការងាររបស់អង្គភាពធនធានមនុស្សនៅថ្នាក់ក្រោមជាតិ សំដៅប្រមូលគ្រប់ការអនុវត្តល្អៗ និងកត្តាប្រឈមទាំងឡាយដែលអាចត្រូវការការកែលម្អឲ្យកាន់តែប្រសើរថែមទៀត។


© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១