ពិធី​បិទ​សិក្ខា​សា​លា​ផ្សព្វ​ផ្សាយ​ព្រះ​រាជ​ក្រឹត្យ​ស្តី​ពី​លក្ខ​ន្តិកៈដោយ​ឡែក​​សម្រាប់​បុគ្គលិក​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ


រាជធានីភ្នំពេញ៖ នា​រសៀល​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​សណ្ឋា​គារ​អាំងទែ​កង់​ទី​ណង់តាល់ សម្តេច​ក្រឡា​ហោម ស​ ខេង​ ឧប​នាយក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិ​បតី​ក្នុង​ពិធី​បិទ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ព្រះ​រាជ​ក្រឹត្យ​ស្តី​ពីលក្ខន្តិកៈ​ដោយ​ឡែក​សម្រាប់​បុគ្គ​លិក​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត អភិបាលរងរាជធានីខេត្ត ទទួលការងារបុគ្គលិក ប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាលខណ្ឌ ប្រធានមន្ទីររាជធានី ខេត្ត និងមន្ត្រីរាជការ មកពីក្រសួង-ស្ថាប័ននានា យ៉ាងច្រើនកុះករ ។ ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះ សម្តេចក្រទ្បាហោម បានមានប្រសាសន៍សង្កត់ធ្ងន់ថា កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការគឺជាយុទ្ធសាស្រ្តដ៏ចាំបាច់ និងសមស្របបំផុតសម្រាប់ការធ្វើឲ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន ដែលជាការចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការបែងចែកផលប្រយោជន៍ពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌ បរិយាប័ន្ន និងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព។


ឯកសារយោង៖

​១.របាយការណ៍ស្តីពីលទ្ធផលនៃសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

២.សន្ទរកថា​បិទ​សិក្ខា​សា​លា​ផ្សព្វ​ផ្សាយ​ព្រះ​រាជ​ក្រឹត្យ​ស្តី​ពី​លក្ខ​ន្តិកៈដោយ​ឡែក​​សម្រាប់​បុគ្គលិក​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ ដោយ សម្តេច​ក្រឡា​ហោម ស ខេង ឧប​នា​យក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១