ពិធីផ្សព្វផ្សាយស្តីពីលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនិងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល
រាជធានីភ្នំពេញ៖នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ជុក មុន្នី អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណ: តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងាសាធារណៈ បានដឹកនាំក្រុមការងារក្រសួងមុខងារសាធារណ: ចុះផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗ និងការប្រែប្រួលស្ថានភាពរដ្ឋបាល និងគ្រួសារជូនមន្រ្តីរាជការសីុវិលនៅថ្នាក់ក្រោមជាតិនៅសាលារាជធានីភ្នំពេញ ដើម្បីជាផលប្រយោជន៍ដល់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិបានយល់ដឹងពី អនុក្រឹត្យ សារាចរណ៍ សេចក្តីណែនាំ និងនីតិវិធីនៃការតែងតាំង ការចូលនិវត្តន៍ ការដំឡើងបៀវត្ស ការគ្រប់គ្រងនិងប្រើប្រាស់មន្រ្តីកិច្ចសន្យា ការគ្រប់គ្រងអវត្តមានមន្រ្តីរាជការនិងមន្រ្តីកិច្ចសន្យា ការដំឡើងឋាន្តរស័ក្តិនិងថ្នាក់ និងការប្រែប្រួលស្ថានភាពរដ្ឋបាលនិងគ្រួសារ(បើកបៀវត្ស) ។
សមាសភាពចូលរួមមាន៖ ឯកឧត្តម អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព អភិបាលខណ្ឌ ជុំវិញរាជធានីភ្នំពេញ និងមន្រ្តីជំនាញ ចំនួន៤០០ នាក់។