ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងនិងអភិវឌ្ឍន៍សមត្ថភាពមន្រ្តីគ្រ់ប់គ្រងវិស័យមុខងារសាធារណ:» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ:


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅសហសាលនៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរយ:ពេល ០៥ ថ្ងៃ ស្តីពី «ការពង្រឹងនិងអភិវឌ្ឍន៍សមត្ថភាពមន្រ្តីគ្រ់ប់គ្រងវិស័យមុខងារសាធារណ:» ដោយមានការចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរមុខងារសាធារណ: និងមន្ត្រីរបស់ក្រសួង សរុប ជិត ២០០នាក់។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១