ឯកឧត្តមប្រធានក្រុមការងារស្រុកបាភ្នំ ចុះចែកអង្ករអំណោយរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនប្រជាពលរដ្ឋក្រីក្រតាមភូមិទាំង១០៨ ក្នុងស្រុក


ខេត្តព្រៃវែង៖ អង្ករជិត ៤៦តោន ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ត្រូវបានឯកឧត្តមប្រធានក្រុមការងារស្រុកបាភ្នំ យកទៅចុះចែកជូនប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ ចំនួន ១៨៨១ គ្រួសារ តាមឃុំទាំង៩ ក្នុងស្រុកទាំងមូល។


នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ការចែកអំណោយអង្ករនេះត្រូវបានប្រព្រឹត្តទៅនៅទីតាំង៤កន្លែងខុសគ្នា។


ទីតាំងទី១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារស្រុក បានដឹកនាំក្រុមការងារ ចែកជូនប្រជាពលរដ្ឋ ៤៨៩ គ្រួសារ មកពីឃុំឈើកាច់ ឃុំជើងភ្នំ និងឃុំរោងដំរី។


ទីតាំងទី២ នៅតាមភូមិក្នុងឃុំស្ពឺ (ខ) ឯកឧត្តម រស់ វរុណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំ បានដឹកនាំក្រុមការងារ ចែកអង្ករអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ១៩៣គ្រួសារ ក្នុងឃុំ។


ទីតាំងទី៣ នៅទីស្នាក់ការគណបក្សឃុំបឹងព្រះ មានឯកឧត្តម អ៉ីវ លាង អគ្គាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំ បានដឹកនាំការចែកអង្ករអំណោយដល់ប្រជាពលរដ្ឋក្រីក្រក្នុងឃុំចំនួន ២៨៤គ្រួសារ។


ទីតាំងទី៤ ដែលដឹកនាំដោយឯកឧត្តម ហួន ច័ន្ទកក្កដា អគ្គាធិការរងក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឃុំ លោក សួន រស្មី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមុខងារសាធារណៈ និងលោក ញ៉ែម សុខជា ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តព្រៃវែង ជាអនុប្រធានក្រុមការងារឃុំស្តៅកោង បានចែកអង្ករអំណោយជូនប្រជាពលរដ្ឋក្រីក្រក្នុងឃុំចំនួន ២០៥គ្រួសារ។


ជារួម គ្រួសារក្រីក្រនីមួយៗបានទទួលអង្ករចំនួន ២៥គីឡូក្រាម ហើយកន្លែងខ្លះក៏មានចែកជូនទឹកយែល អាល់់កុលលាងដៃ និងម៉ាសពាក់មុខមួយចំនួនផងដែរ។


សូមបញ្ជាក់ថា អង្ករអំណោយនេះត្រូវបានចែកជូនប្រជាជនក្រីក្រនៅឃុំស្ពឺ (ក) ចំនួន ២៥៩គ្រួសាររួចហើយៗ បន្តចែកជូននៅតាមឃុំដទៃទៀតទៅតាមចំនួនកំណត់ រហូតដល់បញ្ចប់ជាស្ថាពរ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១