ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ បានអញ្ជើញចូលរួមក្នុងពិធីចែកពូជស្រូវ និងគ្រាប់ពូជបន្លែ ជូន ប្រជាពលរដ្ឋចំនួន៣៥០០គ្រួសារ


ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ បានអញ្ជើញចូលរួមក្នុងពិធីចែកពូជស្រូវ និងគ្រាប់ពូជបន្លែ ជូន ប្រជាពលរដ្ឋចំនួន៣៥០០គ្រួសារ សម្រាប់ស្តារឡើងវិញលើផ្ទៃដីខូចខាតដោយទឹក ជំនន់ទឹកភ្លៀងឆ្នាំ២០២០ នៅខេត្តព្រៃវែង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ពិធីនេះ បាន រៀបចំធ្វើនៅទីលានបាល់ទាត់ស្រុកបាភ្នំ ខេត្តព្រៃវែង។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១