កិច្ចប្រជុំមន្រ្តីបង្គោល ACCSM Focal Points Meeting 2020 and ACCSM+3 Focal Points Meeting 2020 តាម Online ដែលរៀបចំដោយ Office of the Civil Service Commission (OCSC) របស់ប្រទេសថៃ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈប្រតិភូមុខងារសាធារណៈកម្ពុជា ចំនួន ០៨រូប ដឹកនាំដោយលោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ បានចូលរួមកិច្ចប្រជុំមន្រ្តីបង្គោលនៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM និង ACCSM+3) តាម Online រៀបចំដោយការិយាល័យគណៈកម្មាធិការមុខងារសាធារណៈ (Office of the Civil Service Commission) ប្រទេសថៃ (ប្រធាន ACCSM លើកទី២០)។

កិច្ចប្រជុំនេះ មានការចូលរួមពីគណៈប្រតិភូ ដែលជាមន្រ្តីបង្គោល ACCSM និងACCSM+3 របស់ប្រទេសសមាជិកអាស៊ាន អាស៊ានបូក៣ និងតំណាងលេខាធិការដ្ឋានអាស៊ាន។

ខ្លឹមសារសំខាន់នៃកិច្ចប្រជុំនេះរួមមាន៖

• ការត្រួតពិនិត្យឡើងវិញ និងការធ្វើបច្ចុប្បន្នភាព នៃការអនុវត្តផែនការការងារ ACCSM ២០១៦-២០២០ និង ACCSM+3 ២០១៦-២០២០ ព្រមទាំងការធ្វើការត្រួតពិនិត្យវាយតម្លៃ លើសមិទ្ធផលដែលបានអនុវត្តក្នុងរយៈពេល ០៥ឆ្នាំ កន្លងទៅ។

• ការរៀបចំ និងការដាក់បញ្ចូលគម្រោង និងសកម្មភាពនានា របស់ប្រទេសសមាជិកអាស៊ាន ទៅក្នុងផែនការការងារ ACCSM និង ACCSM+3 2021-2025 ដែលក្នុងនោះ កម្ពុជាមានគម្រោងចំនួន ០៥ រួមមាន៖

1. ASEAN Guideline on Public Service Delivery ដែលត្រូវអនុវត្តបន្ត នៅក្នុងផែនការការងារ ACCSM 2021-2025

2. ASEAN+3 Center for Civil Service Research and Innovation

3. Transformative Leadership

4. Digitalization in Public Administration

5. ASEAN+3 Forum on Public Service Delivery

• ការរៀចំសម្រាប់កិច្ចប្រជុំ Senior Officials and Heads of Civil Service Meeting និង ACCSM+3 Meeting ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

• ការធ្វើទំនើបកម្ម ការរៀបចំឯកសារពាក់ព័ន្ធនឹង Study on Civil Service Modernisation in ASEAN: Towards a Future-Ready Civil Service។

ប្រទេសសមាជិកទាំងអស់ បានវាយតម្លៃខ្ពស់លើសមិទ្ធផលនៃកិច្ចសហការលើវិស័យមុខងារសាធារណៈកន្លងមក និងបានបង្ហាញឆន្ទៈក្នុងការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យសម្រេចនូវចក្ខុវិស័យនៃការកសាងសហគមន៍អាស៊ាន ២០២៥។

កិច្ចប្រជុំនេះ បានបញ្ចប់នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងបរិយាកាសស្និទ្ធស្នាល និងសាមគ្គីភាពខ្ពស់។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១