សិក្ខាសាលាស្ដីពី “អភិបាលកិច្ចរួមគ្នា (Collaborative Governance)” ដែលបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ


រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០ មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈចំនួន ០៤ នាក់ បានចូលរួមសិក្ខាសាលាស្ដីពី “អភិបាលកិច្ចរួមគ្នា (Collaborative Governance)” ដែលបានរៀបចំឡើងតាមប្រព័ន្ធអនឡាញមាន រយៈពេល ០១ ថ្ងៃ នៅសាលាភូមិន្ទរដ្ឋបាល។


សិក្ខាសាលានេះ រៀបចំឡើងដោយនាយកដ្ឋានសេវាសាធារណៈ (Public Service Department ) របស់ប្រទេសម៉ាឡេស៊ី ដែលសហការជាមួយវិទ្យាស្ថានជាតិរដ្ឋបាលសាធារណៈ(National Institute of Public Administration: INTAN) របស់ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងនៃការរំលែកចំណេះដឹង រវាងបណ្ដាប្រទេសសមាជិកអាស៊ាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងការអនុវត្តនៃរដ្ឋបាល សាធារណៈ ។


ចំពោះសិក្ខាសាលានេះមានការចូលរួមពីប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី និង ប្រទេសមីយ៉ាន់ម៉ា ហើយសិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ដូចខាងក្រោម៖

-អភិបាលកិច្ចល្អរួមមាន

១.រដ្ឋបាលសាធារណៈ

២.អភិបាលកិច្ចសាធារណៈតាមបែបថ្មី

៣.ការគ្រប់គ្រងសាធារណៈតាមបែបថ្មី

-ការចូលរួមធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យសាធារណៈរបស់ប្រទេសម៉ាឡេស៊ី

-គោលនយោបាយក្នុងសហគមន៍ថ្នាក់ជាតិរបស់ប្រទេសម៉ាឡេស៊ី។

បទពិសោធន៍ និងចំណេះដឹងដែលទទួលបានពីសិក្ខាសាលាខាងលើ សិក្ខាកាមអាចពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស និងការចូលរួមសរសេគោលនយោបាយក្នុងអង្គភាព រៀងៗខ្លួន។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១