ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រៃវែង បានចុះអប់រំសហគមន៍ពលរដ្ឋតាមភូមិ ឃុំ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រៃវែង ព្រមទាំងក្រុមការងារ បានចុះអប់រំប្រជាពលរដ្ឋសហគមន៍មូលដ្ឋានភូមិឃុំ រួមមាន ឃុំបឹងព្រះ ឃុំស្ពឺ (ក) និងឃុំឈើកាច់ ស្ថិតក្នុងស្រុកបាភ្នំ សរុបចំនួន២២ខ្នងផ្ទះ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ៣៤១នាក់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានចុះធ្វើការសំណេះសំណាល ផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋមូលដ្ឋាន អំពីការីករាលដាល និងវីធីបង្ការទប់ស្តាត់ជំងឺកូវីដ១៩។ ទន្ទឹមនេះ ឯកឧត្តម និងក្រុមការងារ បានចែកជូនប្រជាពលរដ្ឋនូវម៉ាសពាក់មុខ សាប៊ូលាងដៃ ព្រមទាំងស្បៀងអាហារមួយចំនួនផងដែរ។