ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: បានចូលរួមថវិកាចំនួន១ម៉ឺនដុល្លារ និងប្រាក់បៀវត្សប្រចាំខែចំនួន៦ខែ ជូនដល់គណះកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីថ្មីក្រសួងមុខងារសាធារណៈ បានប្រកាសបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ និងប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន៦ខែ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា កាលពីថ្ងៃម្សិលមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

ទាញយកឯកសារ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: បានចូលរួមថវិកាចំនួន១ម៉ឺនដុល្លារ និងប្រាក់បៀវត្សប្រចាំខែចំនួន៦ខែ ជូនដល់គណះកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១