កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពអនុវត្តការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២០


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមកិត្តិបណ្ឌិត​ ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា លើផែនការសកម្មភាពអនុវត្តការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២០។កិច្ចប្រជុំនេះ រៀបចំដោយក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីសមាជិកគ.វ.ជ. ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងក្រុមលេខាធិការនៃគ.វ.ជ.។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១