ពិធីសម្ពោធសមិទ្ធផលនានា នៅខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ


ខេត្តក្រចេះ៖ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម​កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តក្រចេះ​ បានអញ្ជើញ​ចូលរួមជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធ​សមិទ្ធផល​នានា ដែលរួមមាន៖ ១-ទស្សនាការ (លានទស្សនាមាត់ទន្លេ ប្រវែង​បណ្តោយ២២ម៉ែត្រ ទទឹង១៤ម៉ែត្រ កម្ពស់​ពីបាតទន្លេ១៨ម៉ែត្រ) ២-ផ្លូវ​បេតុង​២ខ្សែ (ខ្សែទី១ បណ្តោយ៤៥ម៉ែត្រ ទទឹង១២.៦ម៉ែត្រ ខ្សែទី២ បណ្តោយ២៧.៩ម៉ែត្រ ទទឹង១៤.៤ម៉ែត្រ) ៣-ដងទង់ជាតិ សួនច្បារ និងការចាក់ដី ចំនួន ១០០០ទ្បាន ឈូសឆាយកែលម្អសោភ័ណភាពវត្ត ៤-របង ខ្លោងទ្វារ ព្រះចេតិយ និងកែលម្អសោភ័ណភាព លាបថ្នាំសារថ្មីទ្បើងវិញសាលាពុទ្ធិកបឋមសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥-ព្រមទាំងមានការរៀបចំពិធីបុណ្យសិតព្រះពុទ្ធរូបស្ពាន់ មាស ទង្ងន់ ១០០៨ គីទ្បូក្រាម និងបុណ្យផ្កាប្រាក់មហាសាមគ្គីដើម្បីកសាងព្រះពុទ្ធទ្រង់ឈ្នះមារ នៅវត្តព្រះវិហារធំសសរ១០០ ភូមិសំបូរ ឃុំសំបូរ​ស្រុកសំបូរ ខេត្តក្រចេះ។

ពិធីបុណ្យ​សម្ពោធ​នាព្រឹកនេះ មានការអញ្ជើញចូលរួម និងប្រារព្ធផ្តើមពិធីបុណ្យពី​ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តក្រចេះ​ ថ្នាក់ដឹកនាំ​ក្រសួងមុខងារសាធារណៈ និងពុទ្ធបរិស័ទ នៅស្រុកសំបូរ ស្រុកឆ្លូង ស្រុកស្នូល ស្រុកចិត្របុរី ស្រុកព្រែកប្រសព្វ ក្រុងក្រចេះ ខេត្តក្រចេះ និងរាជធានីភ្នំពេញ ព្រមទាំងព្រះសង្ឃ ​លោកអាចារ្យ គណៈកម្មការ ពុទ្ធ​បរិស័ទ​ចំណុះជើងវត្តព្រះវិហារធំសសរ១០០​។​

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១