ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញចូលរួមពិធីប្រកាសតែងតាំងប្រធានមន្ទីរមុខងារសាធារណៈខេត្តក្រចេះ

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២០ ក្រសួងមុខងារសាធារណៈបានរៀបចំពិធីប្រកាសតែងតាំងលោក ក្រឹម ម៉ារ៉ាឌី ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: និងមានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជំនាញជុំវិញខេត្តជាច្រើននាក់ផងដែរ។

 

នៅក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់លោកប្រធានមន្ទីរដែលទើបតែងតាំងថ្មី និងមន្ត្រីរាជការ ឲ្យពង្រឹងសមត្ថភាពខ្លួន ជាពិសេសត្រូវខិតខំរៀនសូត្រពីលិខិតបទដ្ឋានគតិយុត្តស្តីពីការគ្រប់គ្រងវិស័យមុខងារសាធារណៈ ការអនុវត្តតួនាទីនិងភារកិច្ចឲ្យសមស្របតាមតួនាទីរបស់មន្ទីរមុខងារសាធារណៈ ការពង្រឹងនឹងរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងរវាងមន្ត្រីរាជការទាំងអស់ក្នុងមន្ទីរ ក៏ដូចជា អង្គភាព និង មន្ទីរនានាជុំវិញខេត្ត។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១