កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីណែនាំ ស្តីពីប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម និងអនុក្រឹត្យការដាក់ឲ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីណែនាំស្តីពីប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម និងអនុក្រឹត្យការដាក់ឲ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម។

កិច្ចប្រជុំនេះ រៀបចំឡេីងក្នុងគោលបំណងពិនិត្យកែសម្រួល និងស្នើសុំការឯកភាព កម្រិតថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ លើអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម និងសេចក្តីណែនាំស្តីពីប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ដើម្បីឱ្យឯកសារទាំងពីរខាងលើនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមុខងារសាធារណៈ និងមានសមាសភាពចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នៃក្រសួងមុខងារសាធារណៈ សរុបចំនួន ៧០រូប។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១