ពិធីប្រកាសមុខតំណែងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសមុខតំណែងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ នៅទីស្ដីការក្រសួង។

ក្នុងឱកាសនោះដែរ លោកជំទាវ បានថ្លែងអំណរគុណ និងផ្ដល់អនុសាសន៍ណែនាំដល់លោក លោកស្រី ដែលទើបទទួលបានការតែងតាំងជាអគ្គនាយករង អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ ទាំងអស់ត្រូវតែមានការប្ដេជ្ញាចិត្តខ្ពស់ចំពោះការងារ គោរពតាមការណែនាំ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ដែលបានប្រគល់ជូន ព្រមទាំងខិតខំបំពេញតួនាទីភារកិច្ចឱ្យអស់ពីកម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាព និងអ្នកពាក់ព័ន្ធនានាឱ្យកាន់តែប្រសើរ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១