សិក្ខាសាលាស្តីពីការរៀបចំករណីសិក្សាពាក់ព័ន្ធការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្របខណ្ឌថ្មី

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ស៊ូម សារឿន ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ បានចូលរួមជាអធិបតីពិធីបើកសិក្ខាសាលាស្តីពីការរៀបចំករណីសិក្សាពាក់ព័ន្ធការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្របខណ្ឌថ្មី។

សិក្ខាសាលាថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការអនុវត្តការងាររបស់មន្ត្រីរាជការក្របខណ្ឌថ្មីក្រោយពីទទួលការបណ្តុះបណ្តាល និងប្រមូលធាតុចូលសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ក្របខណ្ឌថ្មីតាមក្រសួង ស្ថាប័ន សំដៅរៀបចំដាក់ចេញសេចក្តីព្រាងករណីសិក្សាស្តីពី “ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការក្របខណ្ឌថ្មី” ឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

សិក្ខាសាលានេះ រៀបចំដោយអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ នៅភោជនីយដ្ឋាន ទន្លេបាសាក់ II ដែលមានសមាសភាពចូលរួមពីមន្រ្តីជំនាញបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១១ ក្នុងនោះរួមមាន៖ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងផែនការ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងកិច្ចការនារី។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១