កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ១១៤ អនក្រ.បក និងសារាចរលេខ ០៥ សរ


រាជធានីភ្នំពេញ ៖ ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ០៨ និង៣០ នាទីព្រឹក នៅសាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ បានបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ “ ១/.អនុក្រឹត្យស្តីពីការកំណត់ រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង-ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ២/.សារាចរស្តីពី ការកែសម្រួលនីតិវិធីនៃការដាក់មន្ត្រីរាជការស៊ីវិលឲ្យចូលនិវត្តន៍ “ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្ស។ សំដៅឆ្ពោះទៅអនុវត្ត អនុក្រឹត្យ និងសារាចរ ខាងលើនេះ អោយមានប្រសិទ្ធភាពខ្ពស់។


សមាសភាពចូលរួមមាន៖ ប្រធាននិងអនុប្រធាននាយកដ្ឋានបុគ្គលិកគ្រប់ក្រសួង-ស្ថាប័ន ប្រធាន មន្ទីរមុខងារសាធារណៈរាជធានី/ខេត្ត តំណាងគណៈអភិបាលរាជធានី/ខេត្ត ព្រមទាំងនាយករដ្ឋបាលសាលារាជធានី/ខេត្ត ទូទាំងប្រទេស សរុបចំនួនប្រមាណ ២៦០ នាក់ ។