ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងគម្រោង Project Management”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមុខងារសាធារណៈ លោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការគ្រប់គ្រងគម្រោង Project Management” ដែលរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍធនធានមនុស្ស និងស្ថាប័នក្នុងក្របខ័ណ្ឌនៃការអនុវត្តផែនការសកម្មភាពរបស់លេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងមានការចូលរួមពី មន្រ្តីជំនាញនៃមន្ទីរមុខងារសាធារណៈ រាជធានី ខេត្ត ដែលមានតំណែងជាអនុប្រធានមន្ទីរ ប្រធានការិយាល័យ សរុបប្រមាណ ៦០នាក់។ វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រី លើជំនាញសរសេរសំណើរគម្រោង ការគ្រប់គ្រង និងការវាយតម្លៃការអនុវត្តគម្រោង។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១