កម្មវិធីកិច្ចប្រជុំលើសេចក្តីព្រាង អនុក្រឹត្យស្តីពី«ការរៀបចំការពិពណ៌នាមុខតំណែង» និងអនុក្រឹត្យស្តីពី«ប្រព័ន្ធគ្រប់គ្រងគុណផល»


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់II នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងស្ថាប័ន នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (DAR/GIZ) ដឹកនាំដោយ ឯកឧត្តម គង់ សុភី អគ្គនាយក អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យចំនួនពីរគឺ ១/អនុក្រឹត្យស្តីពី «ការរៀបចំការពិពណ៌នាមុខតំណែង» ២/អនុក្រឹត្យ ស្តីពី«ប្រព័ន្ធគ្រប់គ្រងគុណផល» ។

សិក្ខាសាលានេះ មានការចូលរួមពី អគ្គនាយក អគ្គលេខាធិការរង អគ្គនាយករង ទីប្រឹក្សា ប្រធាននាយកដ្ឋាន ក្រុមការងារទីភ្នាក់ងារ (DAR/GIZ) និងមន្ត្រីរាជការស៊ីវិល សរុបចំនួន ៣០ នាក់ ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១