សិក្ខាសាលាស្តីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨”



រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបចំសិក្ខាសាលាស្ដីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨” ក្រោមអធិបតីភាពឯកឧត្ដម រស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានវត្តមានសិក្ខាកាមចូលរួម ពីតំណាងក្រសួង-ស្ថាប័ន រាជធានី ខេត្ត ចំនួនប្រមាណជាង ២៥០ នាក់ នៅសណ្ឋាគារសុខាភ្នំពេញ ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ដោយផ្អែកទៅលើសូចនាករគោលនៃសមិទ្ធកម្ម ដើម្បីពិនិត្យមើលលើបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងទិសដៅដែលត្រូវអនុវត្តបន្ត របស់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១