ពិធីអបអរសាទរខួបលើកទី១០៦ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៧



រាជធានីភ្នំពេញ៖ ក្រសួងមុខងារសាធារណៈរៀបចំពិធីអបអរសាទរខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» មកដល់បច្ចុប្បន្ននេះ ក្នុងវិស័យមុខងារសាធារណៈ មន្ត្រីរាជការស៊ីវិលជាស្រ្តីមានចំនួន ៨៣,៥០៦ នាក់ ស្មើនឹង៤០ % លើចំនួនមន្ត្រីរាជការស៊ីវិលសរុបចំនួន ២០៦,៨៧២ នាក់ ។ ជាមួយគ្នានេះ ក្នុងចំណោមមន្ត្រីរាជការដែលកំពុងកាន់មុខតំណែងនានាចាប់ពីថ្នាក់ការិយាល័យដល់ថ្នាក់អគ្គនាយកទាំងអស់ មានមន្ត្រីរាជការជាស្ត្រីប្រមាណ ២២% កំពុងកាន់មុខតំណែងផងដែរ។
ដោយឡែកសម្រាប់ក្រសួងមុខងារសាធារណៈ មានមន្ត្រីរាជការជាស្ត្រីមានចំនួន ២៤១ នាក់ ក្នុងចំណោមមន្ត្រីសរុបចំនួន ៧៨០ នាក់ ស្មើនឹង៣១ % ។
យោងតាមតួលេខនេះ វាជាមោទនភាពរបស់ស្ត្រីកម្ពុជាបើប្រៀបធៀបទៅនឹងស្ត្រីនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ គឺស្ត្រីយើងមានចំនួនតួលេខខ្ពស់មួយដែលមានការកត់សម្គាល់នឹងការទទួលស្គាល់ពីអង្គការសហប្រជាជាតិ។ ការរីកចម្រើនទាំងអស់នេះ វាកើតចេញពីការគាំទ្រ ការខិតខំប្រឹងប្រែង និងរួមចំណែកជម្រុញរបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកកម្ពស់សិទ្ធិស្រ្តីនៅកម្ពុជា ការចូលរួមរបស់ស្រ្តីលើគ្រប់វិស័យក្នុងសង្គមជាតិ ការកាត់បន្ថយភាពក្រីក្រ និងការសម្រេចគោលដៅអភិវឌ្ឍសហវត្សរ៍កម្ពុជា។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១