សិក្ខា​សាលា​ ស្តីពី​ “ការ​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៦​ បញ្ហា​ប្រឈម​ និង​ការ​កំណត់​ផែន​ការ​សកម្ម​ភាព​ជា​អាទិភាព​ក្នុង​ការ​អនុ​វត្ត​កម្ម​វិធី​ជាតិ​កំណែ​ទម្រង់​រដ្ឋ​បាល​​សាធារណៈ​ សម្រាប់​ឆ្នាំ​២០១៧”​ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី០៨-០៩ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារ ឆ្នេរថ្មី ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី
ក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញធ្វើជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពី
“ការបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ បញ្ហាប្រឈម និងការកំណត់ផែនការសកម្មភាពជាអាទិភាពក្នុងការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល
សាធារណៈ សម្រាប់ឆ្នាំ២០១៧” ដោយមានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការកែទម្រង់
រដ្ឋបាលសាធារណៈ និងមន្ត្រីរាជាការស៊ីវិល។ សិក្ខាសាលានេះរៀបចំឡើងមានគោលបំណងពិនិត្យពិភាក្សា និងផ្តល់យោបល់ លើរបាយការណ៍
វឌ្ឍនភាពការងារឆ្នាំ២០១៦ស្តីពីការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ដើម្បីជាមូលដ្ឋានក្នុងការកំណត់នូវការងារ
អាទិភាពសម្រាប់ឆ្នាំ២០១៧ ឲ្យបានជោគជ័យ។