សិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពី លក្ខន្តិកៈដោយឡែកសម្រាប់គ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តស្វាយរៀង



ខេត្តស្វាយរៀង៖​ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារ វ៉ៃគោ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពី លក្ខន្តិកៈដោយឡែកសម្រាប់គ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសវិមជ្ឈការ និង វិសហមជ្ឈការ ក្រសួងមុខងារសាធារណៈតំណាងឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តី
ក្រសួងមុខងារសាធារណៈ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សា
ខេត្តស្វាយរៀង ដោយមានសិក្ខាកាមចូលរួម ចំនួន ១៥០ នាក់ ក្រោមកិច្ចសហការ និងសម្របសម្រួលដោយ មន្ទីរមុខងារសាធារណៈខេត្តស្វាយរៀង
និងរដ្ឋបាលខេត្តស្វាយរៀង ។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយពីខ្លឹមសារសំខាន់ៗនៃព្រះរាជក្រឹត្យមួយចំនួនជូនអង្គសិក្ខាសាលាបាន
យល់ដឹង និងទុកជាបទពិសោធន៍សម្រាប់អនុវត្តឱ្យមានប្រសិទ្ធភាពព្រះរាជក្រឹត្យនេះ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នាពេលខាងមុខ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១