វគ្គបណ្តុះបណ្តាលស្តីពី ”ការជំរុញកំណែទម្រង់អភិបាលកិច្ចល្អសម្រាប់មន្រ្តីរាជការជាន់ខ្ពស់”


រាជធានីភ្នំពេញ៖ នៅសាលាភូមិន្ទរដ្ឋបាល លេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ”ការជំរុញកំណែទម្រង់អភិបាលកិច្ចល្អសម្រាប់មន្រ្តីរាជការជាន់ខ្ពស់” ដោយមានការចូលរួមពីមន្ត្រីរាជការជាន់ខ្ពស់ដែលកំពុងស្ថិតក្នុងមុខតំណែងគ្រប់គ្រង ដូចជា អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ តាមក្រសួង ស្ថាប័ន និងអភិបាលរាជធានី ខេត្ត ។ ដោយឡែកនៅវគ្គបណ្តុះបណ្តាលទី១នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០១៦ មានសិក្ខាកាមចូលរួមមកពីក្រសួង ស្ថាប័ន ចំនួន១៤ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ចំនួន៧ សរុបចំនួន៤០ នាក់ ក្នុងនោះមានសិក្ខាកាមជាស្រ្តីចំនួន ៩ នាក់។

ចុចទីនេះដើម្បីទាញយកឯកសារៈ វគ្គបណ្តុះបណ្តាលស្តីពី ”ការជំរុញកំណែទម្រង់អភិបាលកិច្ចល្អសម្រាប់មន្រ្តីរាជការជាន់ខ្ពស់”

ព័ត៌មានទាក់ទង