សិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិក:ដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តព្រៃវែង


ខេត្តព្រៃវែង៖ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅស្នាក់ការកាកបាទក្រហមខេត្ត រដ្ឋបាលខេត្តព្រៃវែងនិងមន្ទីរមុខងារសាធារណ: បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិក:ដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិយល់ជ្រួតជ្រាបពីខ្លឹមសារទាំងស្រុងនឹងត្រៀមលក្ខណ:ចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧តទៅ។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការប្រមាណ១៥០រូប ។