សិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពី លក្ខន្តិកៈដោយឡែកសម្រាប់គ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តកណ្តាល



ខេត្តកណ្តាល៖​ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅសាលាខេត្តកណ្តាល មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពី លក្ខន្តិកៈដោយឡែកសម្រាប់គ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារ
សាធារណៈនិង ឯកឧត្តម ខឹម ច័ន្ទគីរី អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល ដោយមានសិក្ខាកាមចូលរួម ចំនួន ១៧០ នាក់ ក្រោមកិច្ចសហការ និងសម្របសម្រួលដោយ មន្ទីរមុខងារសាធារណៈខេត្តកណ្តាល និងរដ្ឋបាលខេត្តកណ្តាល ។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយពីខ្លឹមសារសំខាន់ៗនៃព្រះរាជក្រឹត្យមួយចំនួនជូនអង្គសិក្ខាសាលាបានយល់ដឹងនិងទុកជាបទពិសោធន៍សម្រាប់អនុវត្តឱ្យមានប្រសិទ្ធភាពព្រះរាជក្រឹត្យនេះ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នាពេលខាងមុខ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១