សិក្ខាសាលាថ្នាក់តំបន់ ស្តីពី“ការជំរុញនិងការតាមដានត្រួតពិនិត្យការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨” នៅខេត្តកំពង់ចាម



ខេត្តកំពង់ចាម៖​ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញធ្វើជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពី“ការជំរុញនិងការតាមដានត្រួតពិនិត្យការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨
នៅសណ្ឋាគារ ៧ មករា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំមកពី ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំង០៥ រាជធានី ខេត្ត ក្នុងនោះរួមមាន៖ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល និងរាជធានីភ្នំពេញ ក្នុងគោលបំណងតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ សំដៅសម្រេចឱ្យបានជោគជ័យតាមគោលដៅនៃកម្មវិធីជាតិ និង យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល “ក្នុងការប្រែក្លាយរដ្ឋបាលសាធារណៈ ឱ្យទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព និងជាដៃគូអភិវឌ្ឍដែលអាចជឿទុកចិត្តបាន សំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង”។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១