សិក្ខា​សាលា​ថ្នាក់​តំបន់ ស្តី​ពី“ការ​ជំរុញ​និង​ការ​តាម​ដាន​ត្រួត​ពិនិត្យ​ការ​អនុវត្ត​កម្ម​វិធី​ជាតិ​កំណែ​ទម្រង់​រដ្ឋ​បាល​សាធារណៈ​២០១៥-២០១៨” នៅ​ខេត្ត​ក្រចេះ



ខេត្តក្រចេះ៖ នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០១៦​ នៅ​សាល​មហោស្រពខេត្តក្រចេះ គណៈ​កម្មា​ធិ​ការ​កែ​ទម្រង់​រដ្ឋ​បាល​សា​ធារណៈ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់​ ស្តី​ពី​“ការជំរុញនិងការតាមដានត្រួតពិនិត្យការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨” ក្រោមអធិបតីភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកពី ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំង០៥ ខេត្ត ក្នុងនោះរួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តត្បូងឃ្មុំ ។ សិក្ខាសាលានេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការដែលតំណាងឱ្យក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីសមិទ្ធិផលការងារកែទម្រង់រដ្ឋបាលសាធារណៈដែលសម្រេចបាននាពេលកន្លងមករបស់រាជរដ្ឋាភិបាល និង ដើម្បីផ្តល់ជូននូវព័ត៌មាន សំដៅលើកកម្ពស់ការយល់ដឹង និងចូលរួមអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១