សិក្ខាសាលាពិគ្រោះយោបល់លក្ខណៈទូលាយ ស្តីពី “ប្រព័ន្ធគ្រប់គ្រងគុណផល”


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លក្ខណៈទូលាយ ស្តីពី “ប្រព័ន្ធគ្រប់គ្រងគុណផល” ក្រោមអធិបតីភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានសិក្ខាកាមចូលរួមប្រមាណជាង ១៥០ នាក់ ។ សិក្ខាសាលាស្តីពីការពិគ្រោះយោបល់លក្ខណៈទូលាយស្តីពីប្រព័ន្ធគ្រប់គ្រងគុណផលនាថ្ងៃនេះ ដើម្បីឆ្លើយតបទៅនឹងគោលបំណងទី២នៃកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការពង្រឹងនិងការកែលម្អដំណើរការនៃការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស សំដៅប្រែក្លាយធនធានមនុស្សនៅក្នុងវិស័យសាធារណៈឱ្យកាន់តែមានសមត្ថភាព មានវិជ្ជាជីវៈច្បាស់លាស់ និង មានប្រសិទ្ធភាពក្នុងការបំពេញការងារ ដែលជាកិច្ចការគន្លឹះនិងមានសារៈសំខាន់បំផុត ដើម្បីឆ្លើយទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១