វគ្គបណ្តុះបណ្តាលតម្រង់ទិសនិងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត


ភ្នំពេញ៖នា​​​​​ព្រឹក​ថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅភោជនីយដ្ឋានទន្លេបាសាក់ II ក្រសួងមុខងាសាធារណៈបានរៀបចំធីបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសនិងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈរាជធានី ខេត្តចំនួន ៧៥នាក់ ក្រោមអធិបតីភាពឯកឧត្តម អុល រ៉ូ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈលើគោលបំណងចំនួន ៤គឺ៖
១. សិក្សាពីមុខងាររចនាសម្ព័ន្ធរបស់អង្គភាពនីមួយក្រោមឪវាទក្រសួង
២. លិខិតបទដ្ឋានគតិយុត្តផ្សេងៗដែលក្រសួងមុខងារសាធារណៈសម្រេចបានកន្លងមក
៣. ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អភិវឌ្ឍសមត្ថភាពការយល់ដឹងពីកាតព្វកិច្ច និងតួនាទីរបស់ក្រសួងមុខងារសាធារណៈ
៤. មន្រ្តីរាជការដែលមកពីមន្ទីរមុខងារសាធារណៈទាំង២៥ រាជធានីខេត្ត និងក្រសួងមានឱកាសបង្កើតទំនាក់ទំនងល្អ​ និងមានភាពស្និទ្ធស្នាលនឹងគ្នា។


© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១