វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំការពិពណ៌នាមុខតំណែង


សាលា​ភូមិន្ទ​រដ្ឋ​បាល៖ នា​ព្រឹក​ថ្ងៃ​ទី​ទី២​២ ខែ​សីហា​ ឆ្នាំ​២០​១៦ ក្រសួ​ងមុ​​ខងារ​សា​ធារ​​ណៈនិង​លេ​ខាធិ​​ការដ្ឋាន​នៃ​គណៈ​ក​ម្មាធិ​ការកែទ​​ម្រង់រដ្ឋបា​ល​សាធា​រណៈ បាន​បើក​វគ្គប​ណ្តុះបណ្តាល​ស្តីពី​ការ​រៀបចំ​ការពិ​ពណ៌​នាមុ​ខតំ​​ណែង ក្រោ​មអធិ​​បតីភាព​ឯក​ឧត្តម យ​ក់ ប៊ុន​ណា រដ្ឋលេខា​​ធិការ​ក្រសួងមុ​ខងា​រសា​​ធារណៈនិង​ជា​អនុ​ប្រធា​ន​ប្រចាំ​ការ​នៃគ​ណៈ​​កម្មាធិ​ការ​កែទ​ម្រង់រ​​ដ្ឋបាលសា​ធារណៈ​។ វគ្គ​បណ្តុះប​ណ្តាល​នេះមានរ​យៈ​ពេល​២​ថ្ងៃ ដោ​​យថ្ងៃទីមួ​យមា​នសិ​ក្ខា​កា​ម​ចូល​​​​រួមចំនួ​ន៤​៦​រូ​បដែល​​​រួមមា​នអគ្គនាយ​ក អ​គ្គាធិកា​រ អគ្គ​នាយក​រង អគ្គា​ធិកា​ររង ប្រធា​​ននា​យ​​​​​​​​​​​​​​​​​​​​​​កដ្ឋាន អធិ​​​​​​​​​ការ អនុ​ប្រធាន​នាយកដ្ឋា​ន រប​ស់ក្រសួងមុ​ខងា​រសាធារ​ណៈ និងថ្ងៃ​ទីពី​រមាន​សិក្ខាកាម​ចូលរួម​ចំនួន​៧៥រូប​ដែលរួមមា​​នប្រធានមន្ទីរនិងអនុប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត និងនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សនៃគ្រប់សាលារាជធានី ខេ​ត្ត។

ឯកសារយោង៖

១.បទបង្ហាញ ស្ដីពី​ការ​ពិ​ព័​ណ៍​នា​មុខ​តំ​​ណែង ដោយ​លោក ធន់ ប៊ុនធឿន ប្រធាន​នាយ​កដ្ឋា​នអ​ភិ​វឌ្ឍន៍​ធន​ធានម​នុស្ស​ និង​ស្ថាប័ន


© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១