សិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់ស្តីពីព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ


ខេត្តបាត់ដំបង៖ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់ស្តីពីព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការ ក្រសួងមុខងារធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តនិងខេត្តពោធិសាត់ ព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្តបាត់ដំបង ប្រមាណជាង២០០នាក់។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងសុន្ទរកថាបើកអង្គសិក្ខាសាលា ដោយបានគូសបញ្ជាក់ពីក្របខណ្ឌគតិយុត្តក្នុងការរៀបចំព្រះរាជក្រឹត្យ ខ្លឹមសាររួមនៃព្រះរាជក្រឹត្យ គោលបំណង គោលដៅ និងវិសាលភាពនៃព្រះរាជក្រឹត្យ និងខ្លឹមសារសំខាន់ៗនៃព្រះរាជក្រឹត្យមួយចំនួន ជូនអង្គសិក្ខាសាលាបានយល់ដឹង និងទុកជាបទពិសោធន៍សម្រាប់អនុវត្តព្រះរាជក្រឹត្យនេះ។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមឡើងវិញពីភារកិច្ចសំខាន់មួយរបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នោះគឺការដំឡើងថ្នាក់ ឋានន្តរស័ក្តិរបស់មន្ត្រីរាជការស៊ីវិល ដើម្បីឱ្យពួកគាត់ទទួលបានសិទ្ធិ និងផលប្រយោជន៍ពេញលេញ ពីការខិតខំបំពេញការងាររបស់ខ្លួន។


© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១