វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល នៅខេត្តព្រៃវែង


ខេត្តព្រៃវែង៖ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅសាលប្រជុំមន្ទីរផែនការខេត្ត ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ជូនថ្នាក់ដឹកនាំនិងមន្រ្តីរាជការខេត្តប្រមាណ១២៥រូប។ ពិធីនេះបានរៀបចំឡើងដោយមានកិច្ចសហការរវាងរដ្ឋបាលខេត្តព្រៃវែង និងមន្ទីរមុខងារសាធារណ:ខេត្ត ក្នុងគោលបំណងឲ្យមន្រ្តីរាជការបានជ្រួតជ្រាប និងចូលរួមអនុវត្តលិខិតបទដ្ឋានថ្មីៗទាំងនោះឲ្យមានប្រសិទ្ធភាព។


© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១