គណៈប្រតិភូក្រសួងមុខងារសាធារណៈចុះស្វែងយល់ពីការផ្តល់សេវាសាធារណ: របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តក្រចេះ


ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែកក្តដា ឆ្នាំ២០១៦ ក្រុមការងារគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណ: នៃក្រសួងមុខងារសាធារណ: ដឹកនាំដោយ លោកជំទាវ នាង លីណា អគ្គលេខាធិការរង នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណ: ព្រមទាំងមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើដំណើរមកខេត្តក្រចេះ ក្នុងគោលបំណងចុះសិក្សាស្រាវជ្រាវលើការផ្តល់សេវាសាធារណ:របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តក្រចេះ។


© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១