កិច្ចប្រជុំពិនិត្យតាមដាន និងពិភាក្សាលើយន្តការពង្រឹងការគ្រប់គ្រងក្របខណ្ឌ របស់ក្រសួងអប់រំ យុវជន និងកីឡា


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បាន ដឹកនាំអង្គប្រជុំរវាងក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីទ្បា ដើម្បីពិនិត្យតាមដាន និងពិភាក្សាលើយន្តការពង្រឹងការគ្រប់គ្រងក្របខណ្ឌ របស់ក្រសួងក្រសួងអប់រំ យុវជន និងកីឡា ។
កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ៗពីរ៖
១/ ការពិនិត្យពិភាក្សាលើលទ្ធផលនៃការប្រមូលទិន្នន័យពីគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈ
២/ ការរៀបចំផែនការក្របខណ្ឌ និងការជ្រើសរើសគ្រូបង្រៀននៅតាមមធ្យមសិក្សា។
សូមជម្រាបផងដែលថា៖ រយៈពេល ៣ឆ្នាំចុងក្រោយនេះ ក្រសួងទាំងពីរ បានធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងកិច្ចការពង្រឹងការគ្រប់គ្រង និងប្រើប្រាស់គ្រូបង្រៀនសំដៅធ្វើការកែទម្រង់វិស័យអប់រំ ឱ្យកាន់តែទទួលបានលទ្ធផលល្អ ។


© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១