វគ្គបណ្តុះបណ្តាលជំរុញការអនុវត្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋ បាលសាធារណៈឆ្នាំ២០១៥-២០១៨


រាជ​ធានី​ភ្នំ​ពេញ៖ នៅ​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ នៅ​សាល​ប្រជុំ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ក្រសួង​មុខ​ងារ​សា​ធារណៈ​បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ជំរុញ​ការ​អនុ​វត្ត​ការ​តាម​ដាន​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​ការ​អនុ​វត្ត​កម្ម​វិធី​ជាតិ​កំណែ​ទម្រង់​រដ្ឋ​បាល​សាធារណៈ​ឆ្នាំ​២០១៥​-​២០១៨​ ក្រោម​អធិ​បតី​ភាព​ ឯក​ឧត្តម​ គង់​ សុភី​ អគ្គ​នាយក​ នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប្រធានមន្ទីររាជធានី-ខេត្ត មន្រ្តីរាជការ នៃ​ក្រសួង​មុខ​ងារ​សា​ធារណៈ ចំនួន៦០ នាក់។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីពង្រឹងវិស័យមុខងារសាធារណៈ និងតម្រង់ទិសមន្ត្រីមុខងារសាធារណៈឲ្យយល់ដឹងអំពីទស្សនៈទានសំខាន់ៗ ក្នុងការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ ។


© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១