សិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់ស្តីពីព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ


ខេត្តក្រចេះ៖ នាថ្ងៃ​ទី២៤ ខែ​មិថុនា ឆ្នាំ​២០១៦ ក្រសួងមុ​ខងារសា​ធារណៈ បាន​រៀប​ចំ​សិក្ខាសា​លា​ផ្សព្វផ្សាយ​ថ្នាក់​តំបន់​ស្តីពី​ព្រះរាជ​ក្រឹត្យ​ស្តីពី​លក្ខន្តិកៈ​ដោយ​ឡែកសម្រាប់​បុគ្គលិក​រដ្ឋបាលថ្នាក់​ក្រោម​ជាតិ ក្រោម​អធិបតី​ ឯក​ឧត្តមកិត្តិ​បណ្ឌិត ​ពេជ្រ​ ប៊ុន​ធិន រដ្ឋ​មន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ និង​ជា​ប្រធាន​អនុគណៈ​កម្មា​ធិការ​បុគ្គលិករ​ដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៃគណៈ​កម្មាធិ​ការ​ជាតិស​ម្រាប់​ការ​អភិវឌ្ឍ​តា​មបែប​ប្រជា​ធិបតេ​យ្យនៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួម​ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តក្រចេះ ខេត្តរតនគីរី ខេត្តមណ្ឌលគីរី ខេត្តស្ទឺងត្រែង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ និងមានការចូលរួមពីមន្ទីរ អង្គភាពនានា ជុំវិញខេត្តក្រចេះ ប្រមាណ​ជា១​៨០​នាក់។
ឯក​ឧត្តមកិត្តិ​បណ្ឌិត​រដ្ឋមន្ត្រី​ បាន​ថ្លែងសុន្ទរក​ថាបើក​អង្គសិក្ខាសាលា ​ដោយ​បានគូ​សបញ្ជាក់​ពី ក្រប​ខណ្ឌ​គតិ​យុត្ត​ក្នុងកា​ររៀបចំ​ព្រះរាជ​ក្រឹត្យ​ ខ្លឹម​សាររួម​នៃ​ព្រះរាជ​ក្រឹត្យ​ គោល​បំណង គោល​ដៅ និង​វិសាល​ភាពនៃ​​ព្រះរាជក្រឹត្យ និង​ខ្លឹម​សារ​សំខាន់​ៗនៃ​ព្រះរាជក្រឹត្យ​មួយចំនួន​ ជូន​អង្គ​សិក្ខាសាលា​បានយល់​ដឹង ​និង​ទុកជា​បទពិសោធន៍​សម្រាប់​អនុវ​ត្តព្រះរាជក្រឹត្យ​នេះ។ ឯក​ឧត្តមកិត្តិ​បណ្ឌិត​ បានបញ្ជាក់បន្ថែម​ឡើង​វិញ​ពី​ភារ​កិច្ចសំ​ខាន់​មួយរបស់​ក្រសួង​ ស្ថាប័នទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោមជាតិ នោះគឺការដំឡើងថ្នាក់ ឋានន្តរស័ក្តិរបស់មន្ត្រីរាជការស៊ីវិល ដើម្បីឱ្យពួកគាត់ទទួលបានសិទ្ធិ និងផលប្រយោជន៍ពេញលេញ ពីការខិតខំបំពេញការងាររបស់ខ្លួន។​


© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១