សិក្ខា​សាលា​ ស្តី​ពី​ការ​ជ្រើស​រើស​និង​គ្រប់​គ្រង​មន្ត្រី​រាជការ​របស់​ប្រទេស​ជប៉ុន


រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាភូមិន្ទរដ្ឋបាល គណៈប្រតិភូអាជ្ញាធរមុខងារសាធារណៈជប៉ុន បានអញ្ជើញធ្វើបទបង្ហាញស្តីពីការជ្រើសរើសនិងគ្រប់គ្រងមន្ត្រីរាជការរបស់ប្រទេសជប៉ុន ក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុន ណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានវត្តមានចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការមកពីគ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់កំពុងសិក្សានៅសាលាភូមិន្ទរដ្ឋបាល។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្តល់បទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងការជ្រើសរើសនិងគ្រប់គ្រងមន្ត្រីរាជការរបស់ប្រទេសជប៉ុន ជូនដល់មន្ត្រីរាជការពាក់ព័ន្ធនឹងជំនាញនេះនៅតាមបណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីជាប្រយោជន៍ក្នុងការគិតគូរលើការងារកែទម្រង់រដ្ឋបាលសាធារណៈ ពិសេសការជ្រើសរើសមន្ត្រីរាជការសម្រាប់បម្រើការងារនៅក្នុងមុខងារសាធារណៈ។


© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១