វគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីអភិវឌ្ឍន៍វិស័យមុខងារសាធារណៈកម្ពុជា-ថៃ ឆ្នាំ២០១៦


រាជធានីបាងកក៖ ក្រសួងមុខងារសាធារណៈ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជាសហការជាមួយគណៈកម្មាធិការមុខងារសាធារណៈ នៃព្រះរាជាណាចក្រថៃ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីអភិវឌ្ឍន៍វិស័យមុខងារសាធារណៈកម្ពុជា-ថៃ ឆ្នាំ២០១៦ ដោយមានសមាភាពចូលរួមខាងភាគីកម្ពុជាចំនួន១៤ រូប និងភាគីថៃចំនួន១៣ រូប។ វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ដោយប្រារព្ធពិធីបើកវគ្គនៅសប្តាហ៍ទី១ នៅសណ្ឋាគារ Berkeley នៃព្រះរាជាណាចក្រថៃ និងពិធីបិទវគ្គនៅសប្តាហ៍ទី២ នៅសណ្ឋាគារ Sunway នៃព្រះរាជាណាចក្រកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងធំៗគឺ៖ (១) ដើម្បីពង្រឹងចំណេះដឹងបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ (២) ដើម្បីបង្កើននិងពង្រឹងទំនាក់ទំនងរវាងមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រថៃ និង កម្ពុជា (៣) ដើម្បីបង្កើនសហប្រតិ្តការពាក់ព័ន្ធនិងការពង្រឹងធនធានមនុស្ស និងបង្កើនសហប្រតិបតិ្តការទ្វេភាគីរវាងថៃនិងកម្ពុជា។


© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១