វគ្គបណ្តុះបណ្តាលលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលនៅខេត្តកំពត


ខេត្តកំពត៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ មន្ទីរមុខងារសាធារណ:ខេត្តកំពតសហការជាមួយរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្វសន្យា ។ ពិធីនេះរៀបចំឡើងក្នុងគោលបំណងឲ្យមន្រ្តីរាជការបានជ្រួតជ្រាបពីខ្លឹមសារសំខាន់ៗនៃលិខិតបទដ្ឋានគតិយុត្តថ្មីៗ និងចូលរួមអនុវត្តទាំងអស់គ្នា។ ពិធីនេះប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃខេត្តកំពតប្រមាណ១៥០នាក់ ។


© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១