ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល


ខេត្តក្រចេះ៖ កាលពីព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្នួល បានដឹកនាំគណៈប្រតិភូសមាគមសាមគ្គីប្រ៊ឺតាញកម្ពុជានៅប្រទេសបារាំង ទៅចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ សួរសុខទុក្ខអ្នកសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកស្នួល និងពិនិត្យលើការសាងសង់អគារសម្ភពនៅមន្ទីរពេទ្យបង្អែកស្រុកស្នួលដោយមានការឧបត្ថម្ភគាំទ្រដោយសមាគមសាមគ្គីប្រ៊ឺតាញកម្ពុជានៅប្រទេសបារាំង ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១