ពិធីបិទសន្និបាត លទ្ធផលការងារពីរឆ្នាំកន្លះ (ខែកញ្ញា ឆ្នាំ២០១៣ ដល់ខែមីនា ឆ្នាំ២០១៦) និងទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមុខងារសាធារណៈ

រាជ​ធានី​ភ្នំ​ពេញ៖ នា​រសៀល​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៦ នៅ​សា​លា​ភូមិន្ទ​រដ្ឋ​បាល ឯក​ឧត្តម កិត្តិ​បណ្ឌិត ពេជ្រ ប៊ុន​ធិន រដ្ឋ​មន្រ្តី​ក្រ​សួង​មុខ​ងារ​សា​ធារណៈ ជា​តំណាង​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត លទ្ធផលការងារពីរឆ្នាំកន្លះ (ខែកញ្ញា ឆ្នាំ២០១៣ ដល់ខែមីនា ឆ្នាំ២០១៦) និងទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមុខងារសាធារណៈ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ប្រធានមន្ទីររាជធានី ខេត្ត និងមន្ត្រីរាជការ របស់ក្រសួងមុខងារសាធារណៈ និងតំណាងក្រសួងពាក់ព័ន្ធ យ៉ាងច្រើនកុះករ។

ឯកសារយោង៖

សុន្ទរកថាបិទសន្និបាតដោយ ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១