កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ពិនិត្យ ពិ​ភាក្សា​លើសេចក្តី​ព្រៀង​អនុ​ក្រឹត្យ ស្តី​ពី​ការ​គ្រប់​គ្រង​ និង​ការ​ប្រើ​ប្រាស់​មន្ត្រី​ជាប់​កិច្ច​សន្យា និង​បុគ្គលិក​អណ្តែត


រាជធានីភ្នំពេញ៖ កាលពីថ្ងៃអង្គារ៍ ទី១២ ខែមករា ឆ្នាំ២០១៦ នៅសាលប្រជុំនៃសាលាភូមិន្ទរដ្ឋបាល ក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្ស នៃក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សានិងទទួលយកយោបល់បន្ថែមពីថ្នាក់ដឹកនាំនិង មន្ត្រីជំនាញនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីរៀបចំកែសម្រួល ខ្លឹមសារនៃសេចក្តីព្រៀងអនុក្រឹត្យស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យានិងបុគ្គលិកអណ្តែត ក្រោមអធិតីភាពរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្ស ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១