សិក្ខាសាលាថ្នាក់តំបន់ ស្តីពី ការផ្សព្វផ្សាយកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨


ខេត្តព្រះសីហនុ៖ ថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ០៨ និង៣០ នាទីព្រឹក នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ក្រសួងមុខងារសាធារណៈបានបើកអង្គសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការផ្សព្វផ្សាយកម្មវិធីកំណែទម្រង់ រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។ អង្គសិក្ខាសាលានេះ មានរយៈពេល ១ ថ្ងៃពេញ ដើម្បីផ្សព្វផ្សាយ កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ សំដៅឆ្ពោះទៅ អនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ អោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើប្រយោជន៍ប្រជាជន អោយកាន់តែល្អប្រសើរឡើង និងជំនឿទុកចិត្តខ្ពស់ក្នុងការ ផ្តល់សេវាសាធារណៈ។


សមាសភាពចូលរួមមាន៖ អភិបាលនៃគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាល នាយកទីចាត់ការ ធនធានមនុស្ស អភិបាលគ្រប់ក្រុង/ស្រុក ប្រធានសាខាពន្ធដាខេត្ត ប្រធានរតនាគារខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានតុលាការខេត្ត ប្រធានរដ្ឋបាលព្រៃឈើខេត្ត ប្រធានជនផលខេត្ត ប្រធានមន្ទីរជំនាញ ទាំង២៣ ក្នុងខេត្ត អនុប្រធានមន្ទីរអប់រំ យុវជននិងកីឡា អនុប្រធានមន្ទីរសុខាភិបាល អនុប្រធានមន្ទីរមុខងារសាធារណៈ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជុំវិញខេត្តទាំង៥ (ព្រះសីហនុ កំពង់ស្ពឺ កែប កំពត និងខេត្តកោះកុង) និងតំណាងGIZ សរុបចំនួន ២៤០ នាក់។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១