ឯកឧត្តមប្រធានក្រុមការងារ និងគណបក្សស្រុកបាភ្នំ ជួបប្រជុំផ្សព្វផ្សាយសភាពការណ៍ទូទៅឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១


ខេត្តព្រៃវែង៖ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ មានការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១។


កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ ដោយការចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីដឹកនាំតាមក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ ដែលជាអនុប្រធានក្រុមការងារស្រុក ប្រធានក្រុមការងារឃុំ ប្រធាន និងសមាជិកអចិន្ត្រៃយ៍គណបក្សស្រុក អភិបាលស្រុក ប្រធានសាខាបក្សការិយាល័យជុំវិញស្រុក ប្រធានសាខាបក្សតាមសាលារៀន ប្រធានគណបក្សឃុំ ប្រធានគណៈសាខាបក្សភូមិទាំង ១០៨ សរុបមានអ្នកចូលរួមទាំងអស់ចំនួន ២៨៩នាក់។


បន្ទាប់ពីរបាយការណ៍របស់លោក ម៉ៅ អ៊ាង ស្តីពីសកម្មភាពការងារប្រចាំខែមករា ឆ្នាំ២០២១ របស់ក្រុមការងារ និងគណបក្សស្រុកបាភ្នំរួចមកឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានលើកឡើងគូសបញ្ជាក់នូវចំណុចសំខាន់ៗនៃសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ ព្រមទាំងទិសដៅភារកិច្ចឆ្នាំ២០២១ ដោយយោងតាមឯកសារលេខ ០១/០១២១ រប.គក ចុះថ្ងៃទី១៩ របស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។


ជារួម ក្រោយពេលដែលបានត្រងត្រាប់រៀនសូត្រតាមការវាយតម្លៃសន្និដ្ឋានរបស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាលើសភាពការណ៍ឆ្នាំ២០២០ អង្គប្រជុំទាំងមូលបានប្តេជ្ញារួមសាមគ្គីជាធ្លុងមួយដើម្បីជម្រុញអនុវត្តឱ្យបានសម្រេចដោយជោគជ័យនូវរាល់ទិសដៅភារកិច្ចឆ្នាំ២០២១ សំដៅបន្តពង្រឹងប្រៀប និងកំលាំងនយោបាយរឹងមាំរបស់ស្រុកបាភ្នំទាំងមូល សម្រាប់ការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១