កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២០ តាមប្រព័ន្ធអនទ្បាញ (Video Conference)


រាជធានីភ្នំពេញ៖ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ តំណាងក្រសួងមុខងារសាធារណៈ ព្រមទាំងលោកជំទាវ លោក លោកស្រី និងសមាជិកក្រុមការងារបច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២០ តាមប្រព័ន្ធអនទ្បាញ (Video Conference) ដែលប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានសមាសភាពអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក អ្នកស្រីជាប្រធាន និងតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិ ចំនួនប្រមាណជាង ១៥០នាក់និងគណនី ។


កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យលើរបាយការណ៍វឌ្ឍនភាព និងស្ថានភាពមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ៦ខែចុងឆ្នាំ២០២០ ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍អំពីការងារប្រយុទ្ធ និងឆ្លើយតបមេរោគអេដស៍នឹងជំងឺអេដស៍ តាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តបាត់ដំបង និងអង្គការរ៉ាក់ តាមប្រព័ន្ធវីដេអូខនហ្វើរិន (BlueJeans)។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១